សំឡីអនាម័យ YoYo ទន់ស្ដើងកំរាស់ 0.1

  • Home
  • Product
  • សំឡីអនាម័យ YoYo ទន់ស្ដើងកំរាស់ 0.1

អំពីផលិតផល

សំឡីអនាម័យ «YoYo» គឺជាផលិតផល ដែលមានគុណភាពខ្ពស់ ទន់ ស្ងួត និងជាមិត្តដ៏ជិតស្និតសម្រាប់ស្ត្រីគ្រប់ៗរូប។ សំឡីអនាម័យ YoYo ផលិតឡើងតាមបច្ចេកវិទ្យារបស់ប្រទេសជប៉ុន មានសមត្ថភាពអាចប្រឆាំងនឹងបាក់តេរីផ្សេងៗជាច្រើន និងផ្ដល់នូវផាសុកភាពផងដែរ។ សំឡីអនាម័យ YoYo ​សាកសមសំរាប់នារីគ្រប់ៗរូប។

មុខងារសំខាន់របស់ សំឡីអនាម័យ YoYo ទន់ស្ដើងកំរាស់ 0.1 មានដូចជា៖

  • កំរាស់ស្ដើងល្អ៖ មានស្នូលបន្ទះស្រូបពិសេស ដែលអាចជួយឲ្យស្រទាប់ស្ដើងនៅតែអាចស្រូបយក និងជក់ទឹកបានខ្ពស់បំផុត និងមិនធ្វើឲ្យរួញ។
  • ឧសថរុក្ខជាតិ៖ ធ្វើពីសំឡីកប្បាសសុទ្ធជាមួយនឹងឧសថរុក្ខជាតិ៩មុខមានដូចជា រុក្ខជាតិស្ដៅ ប្រទាលកន្ទុយក្រពើ អាឡូវេរ៉ា ផ្លែទ្រីផាឡា និងឧសថរុក្ខជាតិដទៃទៀតជាច្រើន ដើម្បីថែរក្សាសុខភាពស្បូនឲ្យមានសុខភាពល្អ និងមានសុវត្ថិភាពក្នុងពេលមកវដ្ដរដូវ។
  • ប្រសិទ្ធភាពក្នុងការស្រូបជក់ទឹកបានខ្ពស់បំផុត៖ ផ្ទៃខាងមុខនៃសំឡីអាចធ្វើឲ្យខ្យល់ចេញចូលបានល្អជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទំនើប មីក្រូហ្វាយប័រ ដែលអាចជួយរំលាយសារធាតុដែលខាប់ឲ្យទៅជារាវ និងស្រូបយកទឹកបានច្រើនជាអតិបរមា។
  • ភាពទន់ល្មើយ៖ ផ្ទៃខាងមុខទន់រលោងនិងស្ងួត ដែលនាំមកនូវអារម្មណ៍ដែលមានទំនុកចិត្ត និងភាពងាយស្រួល។

ផលិតផលត្រូវបានផលិតចេញពីវត្ថុធាតុដើមនានាមានដូចជា សំឡីកប្បាស សារធាតុស្រូបជក់ទឹក ថង់ប្លាស្ទិក ក្រណាត់ត្បាញស្បៃ ស្បៃមានរន្ធខ្យល់ កាវស្ងួត។ ដោយគិតចាប់ពីកាលបរិច្ឆេទដំបូងនៃដំណើរការផលិតរបស់វានោះ ផលិតផលមានសុពលភាពរហូតដល់ទៅ ៣ឆ្នាំ។

ការណែនាំសំខាន់ៗមាន ៣ចំណុចធំៗ សម្រាប់ការប្រើប្រាស់ដើម្បីធានាបាននូវគុណភាពល្អបំផុត និង សុវត្ថិភាពក្នុងពេលប្រើប្រាស់៖

  1. បកក្រដាសដែលមិនស្អិតចេញពីស្លាបនៃសំឡីអនាម័យ រួចត្រលប់ផ្នែកស្អិតបិតទៅនឹងបាតនៃខោទ្រនាប់។
  2. រុំបន្ទះសំឡីអនាម័យ ច្រកចូលក្នុងថង់ រួចហើយដាក់វាចូលក្នុងធុងសំរាម បន្ទាប់ពីប្រើប្រាស់រួច។
  3. សូមធ្វើការផ្លាស់ប្ដូរបន្ទះសំឡីអនាម័យរៀងរាល់៤ម៉ោងម្ដង ដើម្បីធានាអនាម័យ និង បង្ការបាក់តេរី និងធ្វើឲ្យមានសុខភាពកាន់តែល្អ។

កំណត់ចំណាំក្នុងពេលប្រើប្រាស់៖

  • រុំបន្ទះសំឡីអនាម័យឱ្យបានត្រឹមត្រូវ ហើយបោះវាចូលក្នុងធុងសំរាម បន្ទាប់ពីប្រើរួច។
  • សូមរក្សាទុកនៅក្នុងកន្លែងស្អាតនិងស្ងួត។
  • កុំបោះសំឡីអនាម័យចូលក្នុងបង្គន់។
ultra-thin.jpg