សំឡីអនាម័យ YoYo Fresh Dry

  • Home
  • Product
  • សំឡីអនាម័យ YoYo Fresh Dry

អំពីផលិតផល

សំឡីអនាម័យ «YoYo» គឺជាផលិតផល ដែលមានគុណភាពខ្ពស់ ទន់ ស្ងួត និងជាមិត្តដ៏ជិតស្និតសម្រាប់ស្ត្រីគ្រប់ៗរូប។ សំឡីអនាម័យ YoYo ផលិតឡើងតាមបច្ចេកវិទ្យារបស់ប្រទេសជប៉ុន មានសមត្ថភាពអាចប្រឆាំងនឹងបាក់តេរីផ្សេងៗជាច្រើន និងផ្ដល់នូវផាសុកភាពផងដែរ។ សំឡីអនាម័យ YoYo ​សាកសមសំរាប់នារីគ្រប់ៗរូប។

មុខងារសំខាន់របស់ សំឡីអនាម័យ YoYo Fresh Dry មានដូចជា៖

  • ការត្បាញស្ងួតលឿន៖ ការរចនាស្បៃតម្បាញដែលមានលក្ខណៈស្ងួតពិសេស ពេលប្រើធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា ផ្ទៃសំឡីធ្វើឲ្យមានខ្យល់ចេញចូលបានល្អ។
  • “O” ការពារមិនឲ្យមានការជ្រាបចេញ
  • មានក្លិនជីអង្កាមត្រជាក់៖ ជួយគ្រប់គ្រងក្លិនប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ និងផ្ដល់ទំនុកចិត្ត មានអារម្មណ៍កក់ក្ដៅ។
  • កំរាស់ស្ដើងល្អ៖ មានស្នូលបន្ទះស្រូបពិសេស ដែលអាចជួយឲ្យស្រទាប់ស្ដើងនៅតែអាចស្រូបយក និងជក់ទឹកបានខ្ពស់បំផុត និងមិនធ្វើឲ្យរួញ។

ផលិតផលត្រូវបានផលិតចេញពីវត្ថុធាតុដើមនានាមានដូចជា សំឡីកប្បាស សារធាតុស្រូបជក់ទឹក ថង់ប្លាស្ទិក ក្រណាត់ត្បាញស្បៃ ស្បៃមានរន្ធខ្យល់ កាវស្ងួត។ ដោយគិតចាប់ពីកាលបរិច្ឆេទដំបូងនៃដំណើរការផលិតរបស់វានោះ ផលិតផលមានសុពលភាពរហូតដល់ទៅ ៣ឆ្នាំ។

ការណែនាំសំខាន់ៗមាន ៣ចំណុចធំៗ សម្រាប់ការប្រើប្រាស់ដើម្បីធានាបាននូវគុណភាពល្អបំផុត និង សុវត្ថិភាពក្នុងពេលប្រើប្រាស់៖

  1. បកក្រដាសដែលមិនស្អិតចេញពីស្លាបនៃសំឡីអនាម័យ រួចត្រលប់ផ្នែកស្អិតបិតទៅនឹងបាតនៃខោទ្រនាប់។
  2. រុំបន្ទះសំឡីអនាម័យ ច្រកចូលក្នុងថង់ រួចហើយដាក់វាចូលក្នុងធុងសំរាម បន្ទាប់ពីប្រើប្រាស់រួច។
  3. សូមធ្វើការផ្លាស់ប្ដូរបន្ទះសំឡីអនាម័យរៀងរាល់៤ម៉ោងម្ដង ដើម្បីធានាអនាម័យ និង បង្ការបាក់តេរី និងធ្វើឲ្យមានសុខភាពកាន់តែល្អ។

កំណត់ចំណាំក្នុងពេលប្រើប្រាស់៖

  • រុំបន្ទះសំឡីអនាម័យឱ្យបានត្រឹមត្រូវ ហើយបោះវាចូលក្នុងធុងសំរាម បន្ទាប់ពីប្រើរួច។
  • សូមរក្សាទុកនៅក្នុងកន្លែងស្អាតនិងស្ងួត។
  • កុំបោះសំឡីអនាម័យចូលក្នុងបង្គន់។
fresh-dry.jpg