អំពីផលិតផល
សំឡីអនាម័យ «YoYo» គឺជាផលិតផល ដែលមានគុណភាពខ្ពស់ ទន់ ស្ងួត និងជាមិត្តដ៏ជិតស្និតសម្រាប់ស្ត្រីគ្រប់ៗរូប។ សំឡីអនាម័យ YoYo ផលិតឡើងតាមបច្ចេកវិទ្យារបស់ប្រទេសជប៉ុន មានសមត្ថភាពអាចប្រឆាំងនឹងបាក់តេរីផ្សេងៗជាច្រើន និងផ្ដល់នូវផាសុកភាពផងដែរ។ សំឡីអនាម័យ YoYo សាកសមសំរាប់នារីគ្រប់ៗរូប។
មុខងារសំខាន់របស់ សំឡីអនាម័យ YoYo Comfort Night Dry មានដូចជា៖
- សារធាតុស្រូបជក់ទឹក នាំចូលពីប្រទេសជប៉ុន + ប្រឆាំងនឹងបាក់តេរី៖ វត្ថុធាតុដើមបាននាំចូលពីប្រទេសជប៉ុនដែលមានគុណភាពខ្ពស់អាចផ្ទុកសារធាតុរាវ ដោយការស្រូបយកនិងជក់ទឹកបានយ៉ាងឆាប់រហ័សបំផុត និងបន្ថែមសារធាតុប្រឆាំងនឹងបាក់តេរីដើម្បីបញ្ចេញក្លិន។
- ការត្បាញស្ងួតលឿន៖ ការរចនាស្បៃតម្បាញដែលមានលក្ខណៈស្ងួតពិសេស ពេលប្រើធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា ផ្ទៃសំឡីធ្វើឲ្យមានខ្យល់ចេញចូលបានល្អ។
- “O” ការពារមិនឲ្យមានការជ្រាបចេញ
- មានប្រវែងវែង៖ សំឡីមានប្រវែង ៣០ស.ម ជាមួយស្លាបសងខាងសមល្មម ដែលអាចជួយទប់ស្កាត់ការហៀរចេញបាន និងធ្វើឲ្យអ្នកគេងលក់ស្រួលពេញមួយយប់។
ផលិតផលត្រូវបានផលិតចេញពីវត្ថុធាតុដើមនានាមានដូចជា សំឡីកប្បាស សារធាតុស្រូបជក់ទឹក ថង់ប្លាស្ទិក ក្រណាត់ត្បាញស្បៃ ស្បៃមានរន្ធខ្យល់ កាវស្ងួត។ ដោយគិតចាប់ពីកាលបរិច្ឆេទដំបូងនៃដំណើរការផលិតរបស់វានោះ ផលិតផលមានសុពលភាពរហូតដល់ទៅ ៣ឆ្នាំ។
ការណែនាំសំខាន់ៗមាន ៣ចំណុចធំៗ សម្រាប់ការប្រើប្រាស់ដើម្បីធានាបាននូវគុណភាពល្អបំផុត និង សុវត្ថិភាពក្នុងពេលប្រើប្រាស់៖
- បកក្រដាសដែលមិនស្អិតចេញពីស្លាបនៃសំឡីអនាម័យ រួចត្រលប់ផ្នែកស្អិតបិតទៅនឹងបាតនៃខោទ្រនាប់។
- រុំបន្ទះសំឡីអនាម័យ ច្រកចូលក្នុងថង់ រួចហើយដាក់វាចូលក្នុងធុងសំរាម បន្ទាប់ពីប្រើប្រាស់រួច។
- សូមធ្វើការផ្លាស់ប្ដូរបន្ទះសំឡីអនាម័យរៀងរាល់៤ម៉ោងម្ដង ដើម្បីធានាអនាម័យ និង បង្ការបាក់តេរី និងធ្វើឲ្យមានសុខភាពកាន់តែល្អ។
កំណត់ចំណាំក្នុងពេលប្រើប្រាស់៖
- រុំបន្ទះសំឡីអនាម័យឱ្យបានត្រឹមត្រូវ ហើយបោះវាចូលក្នុងធុងសំរាម បន្ទាប់ពីប្រើរួច។
- សូមរក្សាទុកនៅក្នុងកន្លែងស្អាតនិងស្ងួត។
- កុំបោះសំឡីអនាម័យចូលក្នុងបង្គន់។
