អំពីផលិតផល
សំឡីអនាម័យ «YoYo» គឺជាផលិតផល ដែលមានគុណភាពខ្ពស់ ទន់ ស្ងួត និងជាមិត្តដ៏ជិតស្និតសម្រាប់ស្ត្រីគ្រប់ៗរូប។ សំឡីអនាម័យ YoYo ផលិតឡើងតាមបច្ចេកវិទ្យារបស់ប្រទេសជប៉ុន មានសមត្ថភាពអាចប្រឆាំងនឹងបាក់តេរីផ្សេងៗជាច្រើន និងផ្ដល់នូវផាសុកភាពផងដែរ។ សំឡីអនាម័យ YoYo សាកសមសំរាប់នារីគ្រប់ៗរូប។
មុខងារសំខាន់របស់ សំឡីអនាម័យ YoYo Double Safe Soft មានដូចជា៖
- ការពារការជ្រាបចេញបាន ៣៦០ដឺក្រេ៖ អាចបត់បែនបាន និងតឹងល្មមសមនឹងរាងកាយ ការពារការហៀរជ្រាបចេញតាមផ្នែកសងខាង និងមានសុវត្ថិភាពទោះគ្រប់ចលនាទាំងអស់។
- ឧសថរុក្ខជាតិ៖ ធ្វើពីសំឡីកប្បាសសុទ្ធជាមួយនឹងឧសថរុក្ខជាតិ៩មុខមានដូចជា រុក្ខជាតិស្ដៅ ប្រទាលកន្ទុយក្រពើ អាឡូវេរ៉ា ផ្លែទ្រីផាឡា និងឧសថរុក្ខជាតិដទៃទៀតជាច្រើន ដើម្បីថែរក្សាសុខភាពស្បូនឲ្យមានសុខភាពល្អ និងមានសុវត្ថិភាពក្នុងពេលមកវដ្ដរដូវ។
- បច្ចេកវិទ្យា 3D ផ្ទៃខាងមុខរលោងទន់ល្មើយ៖ ផ្សំពីវត្ថុធាតុដើមទន់ ដែលនាំមកនូវអារម្មណ៍ដែលមានទំនុកចិត្ត និងភាពងាយស្រួល ហើយផ្ទៃសំឡីអាចបញ្ចេញសំណើមបានយ៉ាងឆាប់រហ័ស។
- សារធាតុស្រូបជក់ទឹក នាំចូលពីប្រទេសជប៉ុន + ប្រឆាំងនឹងបាក់តេរី៖ វត្ថុធាតុដើមបាននាំចូលពីប្រទេសជប៉ុនដែលមានគុណភាពខ្ពស់អាចផ្ទុកសារធាតុរាវ ដោយការស្រូបយកនិងជក់ទឹកបានយ៉ាងឆាប់រហ័សបំផុត និងបន្ថែមសារធាតុប្រឆាំងនឹងបាក់តេរីដើម្បីបញ្ចេញក្លិន។
ផលិតផលត្រូវបានផលិតចេញពីវត្ថុធាតុដើមនានាមានដូចជា សំឡីកប្បាស សារធាតុស្រូបជក់ទឹក ថង់ប្លាស្ទិក ក្រណាត់ត្បាញស្បៃ ស្បៃមានរន្ធខ្យល់ កាវស្ងួត។ ដោយគិតចាប់ពីកាលបរិច្ឆេទដំបូងនៃដំណើរការផលិតរបស់វានោះ ផលិតផលមានសុពលភាពរហូតដល់ទៅ ៣ឆ្នាំ។
ការណែនាំសំខាន់ៗមាន ៣ចំណុចធំៗ សម្រាប់ការប្រើប្រាស់ដើម្បីធានាបាននូវគុណភាពល្អបំផុត និង សុវត្ថិភាពក្នុងពេលប្រើប្រាស់៖
- បកក្រដាសដែលមិនស្អិតចេញពីស្លាបនៃសំឡីអនាម័យ រួចត្រលប់ផ្នែកស្អិតបិតទៅនឹងបាតនៃខោទ្រនាប់។
- រុំបន្ទះសំឡីអនាម័យ ច្រកចូលក្នុងថង់ រួចហើយដាក់វាចូលក្នុងធុងសំរាម បន្ទាប់ពីប្រើប្រាស់រួច។
- សូមធ្វើការផ្លាស់ប្ដូរបន្ទះសំឡីអនាម័យរៀងរាល់៤ម៉ោងម្ដង ដើម្បីធានាអនាម័យ និង បង្ការបាក់តេរី និងធ្វើឲ្យមានសុខភាពកាន់តែល្អ។
កំណត់ចំណាំក្នុងពេលប្រើប្រាស់៖
- រុំបន្ទះសំឡីអនាម័យឱ្យបានត្រឹមត្រូវ ហើយបោះវាចូលក្នុងធុងសំរាម បន្ទាប់ពីប្រើរួច។
- សូមរក្សាទុកនៅក្នុងកន្លែងស្អាតនិងស្ងួត។
- កុំបោះសំឡីអនាម័យចូលក្នុងបង្គន់។






