សប្បុរសធម៌របស់ ក្រុមហ៊ុន «វីនស៊ុន» លើកនេះ គឺបានបរិច្ចាគផលិតផល UniDry ជាង១៧ម៉ឺនកញ្ចប់!

នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ក្រុមហ៊ុន «វីនស៊ុន» បានបង្កើតកម្មវិធីសប្បុរសធម៌មួយទៀតទៅកាន់អង្គការ Rescue Organization ដែលស្ថិតនៅក្នុងសង្កាត់កំបូល នៃទីក្រុងភ្នំពេញ។

(WINSUN’s charity event at Unacas & Rescue Organization)

ក្នុងកម្មវិធីសប្បុរសធម៌ខាងលើនេះ ការបរិច្ចាគបានធ្វើឡើងតាមរយៈអំណោយផលិតផលនានាដែលមានដូចជា ផលិតផលខោទឹកនោមកុមារ UniDry ចំនួនជាង ១៧ម៉ឺនកញ្ចប់ និងផលិតផលសំឡីអនាម័យស្ត្រី YoYo ចំនួន ៧២០កញ្ចប់។ អំណោយទាំងនេះ ត្រូវបានប្រគល់ជូនដល់អង្គការ Rescue Organization ដើម្បីធ្វើការគាំទ្រនិងគាំពារ ដល់ដំណើរការជួយទ្រទ្រង់ភាពលូតលាស់របស់កុមារកំព្រាទាំងឡាយ ដែលរស់នៅក្នុងអង្គការមួយនេះ។

ក្នុងនាមជាប្រធានផ្នែកទីផ្សារ និងជាអ្នកដឹកនាំកម្មវិធីសប្បុរសធម៌មួយនេះ លោក ជួប រតនៈ បានឲ្យដឹងថា នៅពេលដែលលោកបានមកដល់អង្គការមួយនេះ ហើយបានឃើញស្នាមញញឹមរបស់កុមារកំព្រាទាំងនេះ លោកពិតជាមានសុទិដ្ឋិនិយមចំពោះពួកគេគ្រប់ៗគ្នា។ លោក ជួប រតនៈ បានធ្វើបាឋកថាខ្លី ដោយលោកបានបញ្ចប់ជាមួយនឹងពាក្យជូនពរសូមឲ្យកុមារគ្រប់ៗរូបមានសំណាងល្អទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន «វីនស៊ុន» ខេមបូឌា ខូអិលធីឌី គឺជាក្រុមហ៊ុនដែលមានរោងចក្រផលិត ផលិតផលអនាម័យផ្ទាល់ខ្លួន ធំជាងគេបង្អស់និងដំបូងគេនៅក្នុងប្រទេសកម្ពុជា។ រោងចក្ររបស់យើងត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ការផលិត ផលិតផលល្បីៗនានាដូចជា UniDry ផលិតផលខោទឹកនោមសម្រាប់ទារកនិងកុមារ ដែលមានគុណភាពខ្ពស់ ផលិតផល YoYo ដែលជាសំឡីអនាម័យស្ត្រី ផលិតផល SunMate ដែលជាខោទឹកនោមសម្រាប់មនុស្សចាស់ និងមនុស្សពេញវ័យ និង ផលិតផល UniFresh ដែលមានប្រភេទជា ម៉ាស់អនាម័យការពារមេរោគនិងធូលីដីផងដែរ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងក្រុមហ៊ុន ឬ អំពីផលិតផលនានា សូមធ្វើការទាក់ទងមកកាន់ លេខទូរស័ព្ទ 092 775 997 / 023 977 805 ឬ ហ្វេសបុកផេក WINSUN Cambodia