ការចាប់រង្វាន់លើកចុងក្រោយក្នុងកម្មវិធី «UniDry ចែកមាសសុទ្ធសរុបរហូតដល់ ១០ តម្លឹង» កាលពីថ្ងៃអាទិត្យមកនេះ បានរកឃើញអតិថិជន UniDry ដែលឈ្នះក្លាយជាម្ចាស់ចិញ្ចៀនមាសសុទ្ធរហូតដល់ទៅ ៤០ នាក់ គឺខុសប្លែកពីការចាប់លើកមុនៗដែលមានអ្នកឈ្នះត្រឹមតែ ៣០ នាក់ប៉ុណ្ណោះ ។ ម្ចាស់រង្វាន់ទាំង ៤០ រូប នឹងទទួលបានចិញ្ចៀនមាសសុទ្ធក្នុងម្នាក់ ១ ជី ពីក្រុមហ៊ុនខោទឹកនោមកុមារ UniDry Cambodia ។
សូមជម្រាបថា កម្មវីធី «UniDry ចែកមាសសុទ្ធសរុបរហូតដល់ ១០ តម្លឹង» នាពេលនេះបានរកឃើញអ្នកឈ្នះរង្វាន់សរុបចំនួន ១០០ នាក់ហើយពីការចាប់រង្វាន់ទាំងអស់ចំនួន ៣ លើក ។ ម្ចាស់រង្វាន់សរុបទាំង ១០០ នាក់នេះសុទ្ធសឹងតែជាអតិថិជន UniDry ដែលបានទិញផលិតផលខោទឹកនោមកុមារ UniDry ទៅប្រើប្រាស់ រួចហើយពួកគាត់ទទួលបានសន្លឹកឆ្នោតដើម្បីបំពេញ និងបានថតផ្ញើចូលរួមផ្សងសំណាងតាមរយៈផេកហ្វេសបុកផ្លូវការ UniDry Cambodia ។ អតិថិជនដែលមានសំណាងទាំង ១០០ នាក់នេះសុទ្ធសឹងតែមកពីគ្រប់ខេត្តក្រុងនានាក្នុងប្រទេសកម្ពុជាផងដែរ ។

UniDry Cambodia នឹងរក្សាទុកសុពលភាពរយៈពេល ១ ខែជូនដល់អ្នកឈ្នះដោយគិតចាប់ពីថ្ងៃទី ២៥ ខែមករានេះ រហូតដល់ថ្ងៃទី ២៥ ខែកុម្ភៈ ។ ក្រុមការងាររបស់ UniDry Cambodia នឹងធ្វើការទាក់ទងទៅ និងប្រគល់រង្វាន់ជូនដល់អ្នកឈ្នះទាំង ៤០ នាក់ ក្នុងពេលឆាប់ៗនេះ ឬអ្នកឈ្នះក៏អាចទាក់ទងមកខាងក្រុមការងារផ្ទាល់តាមរយៈលេខទូរស័ព្ទ 011 626 879 ។
ខោទឹកនោមកុមារ UniDry គឺជាផលិតផលដែលមានគុណភាពខ្ពស់គួរឲ្យទុកចិត្ត ស្ថិតនៅក្នុងតម្លៃសមរម្យ ហើយអាចប្រើប្រាស់បានសម្រាប់កុមារដែលទើបនឹងកើតរហូតដល់កុមារមានទម្ងន់ ២៥ គីឡូក្រាម ជាពិសេសនោះ គឺស័ក្ដិសមបំផុតចំពោះក្មេងរពឹស ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ 023 977 805 / 011 626 879 ឬ ទំព័រហ្វេសប៊ុកផ្លូវការ UniDry Cambodia ៕

