ថ្ងៃបុណ្យណូអែល ទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមហ៊ុន «វីនស៊ុន» បានធ្វើដំណើរទៅកាន់អង្គការ «មូលនិធិកុមារកម្ពុជា» (CCF) ដែលស្ថិតនៅក្នុងសង្កាត់បឹងទំពន់ នៃទីក្រុងភ្នំពេញ។
វត្តមានរបស់ក្រុមហ៊ុន «វីនស៊ុន» ជាមួយអង្គការមូលនិធិកុមារកម្ពុជានៅថ្ងៃនេះ គឺដើម្បីបន្តផ្ដល់អំណោយតាមរយៈការបរិច្ចាកផលិតផលនានាមានដូចជា ខោទឹកនោមកុមារ UniDry ចំនួន៣ពាន់កញ្ចប់ ទៅកាន់កុមារនិងទារកកំព្រាដែលកំពុងរស់នៅក្នុងអង្គការមួយនេះ ក៏ដូចជា ផលិតផលសំឡីអនាម័យស្ត្រី YoYo ចំនួន ២៤០០កញ្ចប់ និងអង្ករ ចំនួន ១៥០គីឡូក្រាម ទៅកាន់បុគ្គលិកនានា ដើម្បីគាំទ្រសម្រាប់ការប្រើប្រាស់ចាំបាច់ណាមួយនៅក្នុងអង្គការ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន «វីនស៊ុន» ខេមបូឌា ខូអិលធីឌី គឺជាក្រុមហ៊ុនដែលមានរោងចក្រផលិត ផលិតផលអនាម័យផ្ទាល់ខ្លួន ធំជាងគេបង្អស់និងដំបូងគេនៅក្នុងប្រទេសកម្ពុជា។ រោងចក្ររបស់យើងត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ការផលិត ផលិតផលល្បីៗនានាដូចជា UniDry ផលិតផលខោទឹកនោមសម្រាប់ទារកនិងកុមារ ដែលមានគុណភាពខ្ពស់ ផលិតផល YoYo ដែលជាសំឡីអនាម័យស្ត្រី ផលិតផល SunMate ដែលជាខោទឹកនោមសម្រាប់មនុស្សចាស់ និងមនុស្សពេញវ័យ និង ផលិតផល UniFresh ដែលមានប្រភេទជា ម៉ាស់អនាម័យការពារមេរោគនិងធូលីដីផងដែរ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងក្រុមហ៊ុន ឬ អំពីផលិតផលនានា សូមធ្វើការទាក់ទងមកកាន់ លេខទូរស័ព្ទ 092 775 997 / 023 977 805 ឬ ហ្វេសបុកផេក WINSUN Cambodia៕