រកឃើញម្ចាស់ចិញ្ចៀនមាសសុទ្ធសរុប ៣តម្លឹង សម្រាប់ការចាប់រង្វាន់លើកទី១​ របស់ខោទឹកនោមកុមារ UniDry!

កាល​ពី​ថ្ងៃ​អាទិត្យ ទី១១ ខែតុលានេះ ក្រុម​ហ៊ុន​ខោ​ទឹក​នោម​កុមារ UniDry បាន​ធ្វើ​ការ​ចាប់​រង្វាន់​ចែក​ចិញ្ចៀន​មាស​ចំនួន​៣០រង្វាន់ទៅ​កាន់​អតិថិជនរបស់ខ្លួន​ដែលសរុប៣តម្លឹង ទូទាំង​ប្រទេស​កម្ពុជា​ ជា​លើក​ដំបូង​។

អតិថិជន​របស់ UniDry ចំនួន​ ៣០​នាក់​ដែល​បាន​ឈ្នះ​ចិញ្ចៀន​មាស​សុទ្ធ​ក្នុង​ម្នាក់​ ១ជី​នេះ គឺ​បាន​ប្រើ​ប្រាស់​ខោ​ទឹក​នោម​កុមារ UniDry ហើយ​បាន​ទទួលសន្លឹកឆ្នោត​ និង​បំពេញ​ព័ត៌មាន​លើ​សន្លឹក​ឆ្នោត ក្នុងការដាក់​ចូល​រួម​ផ្សង​សំណាង​ក្នុង​កម្ម​វិធី «UniDry ចែក​មាស​សុទ្ធ​សរុប​ចំនួន​១០​តម្លឹង» របស់​ផលិតផលខោទឹកនោមកុមារUniDry។

មាស​សុទ្ធ​សរុប​៣តម្លឹង​លើក​ទី១​នេះ នឹង​ប្រគល់​ជូន​ទៅ​កាន់​អ្នក​​ឈ្នះ​ចំនួន​៣០រូប មាន​រាយនាម និង លេខ​កូដ​សន្លឹក​ឆ្នោត​ដូច​ខាង​ក្រោម​នេះ​៖

គួរ​បញ្ជាក់​ថា ការ​ចាប់​រង្វាន់​លើក​ទី១​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ឡាយ​ផ្ទាល់​លើ​ផេក​ហ្វេស​ប៊ុក UniDry Cambodia និង​តាម​រយៈ​កម្ម​វិធី តន្ត្រី​ពិសេស នៃ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​។ ហើយ​ការ​ចាប់​រង្វាន់​ដដែល​នេះ​នៅ​មានបន្ត​ចំនួន​២លើក​ទៀត គឺ​លើកទី២​ធ្វើ​នៅ​ចុង​ខែ​វិច្ឆិកា និង​លើក​ចុង​ក្រោយ​ធ្វើ​នៅ​ដើម​ខែ​មករា ឆ្នាំ​២០២១​។ សម្រាប់​អតិថិជន UniDry ដែល​ពុំ​ទាន់​មាន​ឱកាស​ឈ្នះ​រង្វាន់​នេះ សូម​បន្ត​ប្រើ​ប្រាស់​ផលិត​ផល UniDry ហើយ​បំពេញ​ព័ត៌មាន​លើ​សន្លឹក​ឆ្នោត រួច​ថត​ផ្ញើ​ទៅ​កាន់​ប្រអប់សារហ្វេស​បុក​ផេក UniDry Cambodia ដើម្បី​ចូល​រួម​មាន​ឱកាស​ឈ្នះ​ចិញ្ចៀន​មាស​សុទ្ធ​ក្នុង​ការ​ចាប់​រង្វាន់​លើក​ក្រោយ​​។

ជ្រើស​រើស​ខោ​ទឹក​នោម​កុមារ UniDry សម្រាប់​កូនៗ​របស់​លោកអ្នក គឺលោក​អ្នក​នឹង​ទទួល​បាន​ទាំង​គុណ​ភាព ព្រម​ទាំង​ឱកាស​ផ្សង​សំណាង​ក្លាយ​ជា​ម្ចាស់​ចិញ្ចៀន​មាស​សុទ្ធ​ថែម​ទៀត​ផង​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង​មក​លេខ​ទូរស័ព្ទ 023 977 805 / 011 626 879 ឬ ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ UniDry Cambodia​៕