អំពីផលិតផល
ខោទឹកនោមមនុស្សវ័យចំណាស់ «SunMate» គឺជាផលិតផលខោទឹកនោមដែលផលិតឡើងតាមបច្ចេកវិទ្យាខ្ពស់ និងមានប្រព័ន្ធស្រូបយកទឹកបានលឿន។ មិនត្រឹមតែប៉ុណ្ណោះ ខោទឹកនោមមានសភាពទន់ល្មើយ ប្រកបទៅដោយផាសុកភាព សមស្របបំផុតសម្រាប់ការប្រើប្រាស់ទៅលើមនុស្សចាស់ជរា ដែលមិនសូវ ឬ មិនធ្វើចលនាប្រចាំថ្ងៃ។
មុខងារសំខាន់របស់ ខោទឹកនោមមនុស្សចាស់ SunMate Adult Pull on Pants Super Soft មានដូចជា៖
- ផ្ទៃទឹកនោមទន់ល្មើយ
- មានលំហូរឲ្យខ្យល់ចេញចូលបានល្អ
- មានសន្ទះការពារការហៀទឹកនោមចេញមកក្រៅ
- ចង្កេះខោទឹកនោមមានកៅស៊ូយឺតយារបានល្អ
ការណែនាំសំខាន់ៗមាន ៣ចំណុចធំៗ សម្រាប់ការប្រើប្រាស់ដើម្បីធានាបាននូវគុណភាពល្អបំផុត និង សុវត្ថិភាពក្នុងពេលប្រើប្រាស់៖
- ដាក់អ្នកជំងឺនៅម្ខាងនៃគ្រែ រួចលាខោទឹកនោមដាក់នៅម្ខាងទៀត ដោយដាក់ផ្នែកមានស្កុតនៅខាងលើ។
- ដាក់អ្នកជំងឺលើខោទឹកនោមដែលបានលារួចនោះ ហើយទាញខោគ្របពីលើក្បាលពោះ ដោយទាញសន្ទះសងខាងឲ្យបានត្រឹមត្រូវ ដើម្បីការពារការហៀរទឹកចេញតាមជើងខោ។
- ទាញខោឲ្យបានត្រឹមត្រូវសមនិងដងខ្លួន រួចបិតស្កុតលើជ័រប្លាស្ទិក។
កំណត់ចំណាំក្នុងពេលប្រើប្រាស់៖
- សូមផ្លាស់ប្ដូរខោទឹកនោមភ្លាមៗ នៅពេលទឹកនោមពេញ
- ក្រោយពេលប្រើរួច សូមវេចខ្ចប់ដាក់ចូលក្នុងធុងសំរាម
- សូមរក្សាទុកផលិតផលនៅក្នុងទីកន្លែងស្ងួត និងមានអនាម័យ
- សូមកុំបោះចូលក្នុងបង្គន់
ផលិតផលខោទឹកនោមមនុស្សចាស់បកបិត SunMate Adult Pull On Pants Super Soft មានទំហំ៖
M [Hip Size: 60cm to 90cm] – L [Hip Size: 75cm to 105cm]