អំពីផលិតផល
ខោទឹកនោមមនុស្សវ័យចំណាស់ «SunMate» គឺជាផលិតផលខោទឹកនោមដែលផលិតឡើងតាមបច្ចេកវិទ្យាខ្ពស់ និងមានប្រព័ន្ធស្រូបយកទឹកបានលឿន។ មិនត្រឹមតែប៉ុណ្ណោះ ខោទឹកនោមមានសភាពទន់ល្មើយ ប្រកបទៅដោយផាសុកភាព សមស្របបំផុតសម្រាប់ការប្រើប្រាស់ទៅលើមនុស្សចាស់ជរា ដែលមិនសូវ ឬ មិនធ្វើចលនាប្រចាំថ្ងៃ។
មុខងារសំខាន់របស់ ខោទឹកនោមមនុស្សចាស់ SunMate Diaper Tape L-XL មានដូចជា៖
- សាច់ខោមានខ្យល់ចេញចូលបានល្អ អាចបញ្ចេញសំណើម បន្ថយកម្ដៅ ការពារការរលាក និងកន្ទួលរមាស់ ដោយរក្សាស្បែកឲ្យនៅស្ងួត និងមានអនាម័យជានិច្ច។
- បច្ចេកវិទ្យាស្នូលសំឡីបឺតទឹក៖ សំឡីបឺតទឹកបានច្រើន និងឆាប់រហ័ស ហើយអាចផ្ទប់ទឹកនោមមិនឲ្យហៀរចេញក្រៅ និងការពារធុំក្លិនអាក្រក់។
- មានសញ្ញាប្រាប់ឲ្យដឹងពីពេលវេលា ដែលត្រូវប្ដូរខោទឹកនោមចេញ។
- មានសន្ទះការពារ រឹបបានណែនល្អ ដោយមិនឲ្យទឹកនោមហៀរចេញតាមជើងខោ។
- មានស្កុតបិតពីរជួរ ងាយស្រួលបិតនិងការពារគ្រប់ចលនាបត់បែន។
ការណែនាំសំខាន់ៗមាន ៣ចំណុចធំៗ សម្រាប់ការប្រើប្រាស់ដើម្បីធានាបាននូវគុណភាពល្អបំផុត និង សុវត្ថិភាពក្នុងពេលប្រើប្រាស់៖
- ដាក់អ្នកជំងឺនៅម្ខាងនៃគ្រែ រួចលាខោទឹកនោមដាក់នៅម្ខាងទៀត ដោយដាក់ផ្នែកមានស្កុតនៅខាងលើ។
- ដាក់អ្នកជំងឺលើខោទឹកនោមដែលបានលារួចនោះ ហើយទាញខោគ្របពីលើក្បាលពោះ ដោយទាញសន្ទះសងខាងឲ្យបានត្រឹមត្រូវ ដើម្បីការពារការហៀរទឹកចេញតាមជើងខោ។
- ទាញខោឲ្យបានត្រឹមត្រូវសមនិងដងខ្លួន រួចបិតស្កុតលើជ័រប្លាស្ទិក។
កំណត់ចំណាំក្នុងពេលប្រើប្រាស់៖
- សូមផ្លាស់ប្ដូរខោទឹកនោមភ្លាមៗ នៅពេលទឹកនោមពេញ
- ក្រោយពេលប្រើរួច សូមវេចខ្ចប់ដាក់ចូលក្នុងធុងសំរាម
- សូមរក្សាទុកផលិតផលនៅក្នុងទីកន្លែងស្ងួត និងមានអនាម័យ
- សូមកុំបោះចូលក្នុងបង្គន់
ផលិតផលខោទឹកនោមមនុស្សចាស់បកបិត SunMate Diaper M-L មានទំហំ៖
L-XL [Hip Size: 75cm to 110cm]



