អំពីផលិតផល
ខោទឹកនោមកុមារ «UniDry» គឺជាប្រភេទខោទឹកនោមកុមារដែលមានគុណភាពខ្ពស់ ហើយត្រូវបានរចនាឡើងជាមួយភាពស្រស់ទន់និងអាចជក់ទឹកបានល្អ ជាពិសេសការប្រើប្រាស់គឺសមស្របសម្រាប់កុមារចាប់ពីកំណើតរហូតដល់មានទម្ងន់ ២៥គីឡូក្រាម។ ខោទឹកនោមត្រូវបានបែងចែកជាប្រភេទផ្សេងៗគ្នា ប៉ុន្តែស្ថិតនៅក្នុងឯកទេសមួយដែលសមស្របបំផុតសម្រាប់ការប្រើប្រាស់ចំពោះកុមារគ្រប់ៗរូបដែលមានភាពរពឹស។
មុខងារសំខាន់របស់ ខោទឹកនោមស្លៀក UniDry Premium Pants មានដូចជា៖
- កៅស៊ូចង្កេះអាចបត់បែនបាន៖ ងាយស្រួលក្នុងការកែសម្រួលទៅតាមទំហំចង្កេះទារក និងការពារមិនឲ្យមានស្នាមកន្ទួលក្រហមលើស្បែករបស់ទារកឡើយ។
- ផ្ទៃទន់រលោង៖ ផ្ទៃខោទឹកនោមមានភាពទន់ល្មើយ។
- ទឹកគ្រីស្តាល់ជប៉ុន៖ បច្ចេកវិទ្យាស្រូបយកទឹកក្នុងល្បឿនលឿន និងធ្វើឲ្យផ្ទៃខោទឹកនោមស្ងួតជានិច្ច។
- សញ្ញាប្រាប់ពីពេលផ្លាស់ប្ដូរដ៏ឆ្លាតវៃ៖ នៅពេលដែលខ្សែបន្ទាត់ពណ៌លឿងរលុបបាត់ វាគឺជាសញ្ញាបញ្ជាក់ថា ដល់ពេលត្រូវផ្លាស់ប្ដូរខោទឹកនោម។
- បច្ចេកវិទ្យារន្ធខ្យល់ចំនួន២៖ ជួយឱ្យស្បែករបស់កុមារមានខ្យល់ចេញចូលបានល្អដើម្បីការពារការរលាកស្បែក។
ផលិតផលត្រូវបានផលិតចេញពីវត្ថុធាតុដើមមានដូចជា ក្រណាត់មិនតម្បាញ សារធាតុជក់ទឹក ADL SAP ក្រណាត់យឺត ក្រដាសទ្រនាប់អនាម័យ និងសារធាតុផ្សេងៗទៀត។ ដោយគិតចាប់ពីកាលបរិច្ឆេទដំបូងនៃដំណើរការផលិតរបស់វានោះ ផលិតផលមានសុពលភាពរហូតដល់ទៅ ៣ឆ្នាំ។
ការណែនាំសំខាន់ៗមាន ៣ចំណុចធំៗ សម្រាប់ការប្រើប្រាស់ដើម្បីធានាបាននូវគុណភាពល្អបំផុត និង សុវត្ថិភាពសម្រាប់កុមារក្នុងពេលប្រើប្រាស់៖
- សូមស្លៀកខោទឹកនោមដោយបង្ហាញរូបភាពឲ្យនៅខាងមុខ
- លៃលកតម្រូវចង្កេះនិងបញ្ឈរឲ្យសមនឹងរាងកាយ ហើយមិនត្រូវបត់វាទេ
- ដើម្បីផ្លាស់ប្ដូរខោទឹកនោម៖ សូមហែកស្លាកដែលបិទចំហៀងដើម្បីយកវាចេញ
កំណត់ចំណាំក្នុងពេលប្រើប្រាស់៖
- សូមផ្លាស់ប្ដូរខោទឹកនោមភ្លាមៗ នៅពេលខោទឹកនោមពេញ
- ក្រោយពេលប្រើប្រាស់រួច សូមវេចខ្ចប់ដាក់ចូលក្នុងធុងសំរាម
- សូមកុំដាក់ចូលក្នុងចានបង្គន់
- សូមទុកដាក់ផលិតផលនៅទីកន្លែងស្ងួតនិងមានអនាម័យ
ផលិតផលខោទឹកនោមស្លៀក UniDry Premium Pants មានច្រើនទំហំក្នុងការជ្រើសរើស៖
S [3-7kg] – M [6-11kg] – L [9-14kg] – XL [12-17kg]






