ខោទឹកនោមបកបិត UniDry Super Premium

  • Home
  • Product
  • ខោទឹកនោមបកបិត UniDry Super Premium

អំពីផលិតផល

ខោទឹកនោមកុមារ «UniDry» គឺជាប្រភេទខោទឹកនោមកុមារដែលមានគុណភាពខ្ពស់ ហើយត្រូវបានរចនាឡើងជាមួយភាពស្រស់ទន់និងអាចជក់ទឹកបានល្អ ជាពិសេសការប្រើប្រាស់គឺសមស្របសម្រាប់កុមារចាប់ពីកំណើតរហូតដល់មានទម្ងន់ ២៥គីឡូក្រាម។ ខោទឹកនោមត្រូវបានបែងចែកជាប្រភេទផ្សេងៗគ្នា ប៉ុន្តែស្ថិតនៅក្នុងឯកទេសមួយដែលសមស្របបំផុតសម្រាប់ការប្រើប្រាស់ចំពោះកុមារគ្រប់ៗរូបដែលមានភាពរពឹស។

មុខងារសំខាន់របស់ ខោទឹកនោមបកបិត​ UniDry Super Premium មានដូចជា៖

  • ភាពទន់ល្មើយនៃផ្ទៃ 3D ដោយប្រព័ន្ធបច្ចេកវិទ្យាថ្មី៖ នាំមកនូវការការពារដ៏ល្អសម្រាប់ស្បែកទារក ដោយសារផ្ទៃខោទន់ និងសមត្ថភាពខ្ពស់ក្នុងការទប់សារធាតុរាវបានល្អ។
  • ចង្កេះខោតឹងយឺតល្អ ងាយស្រួលបត់បែន៖ សក្ដិសមសម្រាប់គ្រប់ចលនារបស់ទារក
  • ស្រូបនិងជក់ទឹកបានឆាប់រហ័សបំផុត និងឆាប់ស្ងួតបំផុត៖ អាចរក្សាផ្ទៃខោទឹកនោមឲ្យនៅស្ងួតជានិច្ច ដើម្បីប្រឆាំងការពារកុំឲ្យមានការរលាក និងកន្ទួលរមាស់។

ផលិតផលត្រូវបានផលិតចេញពីវត្ថុធាតុដើមមានដូចជា ក្រណាត់ស្បៃតម្បាញ ស្បៃគ្រប ស្កុតបកបិត ខ្សែអំបោះយឺត សំឡីកប្បាស សារធាតុជក់ទឹក និងក្រដាសទ្រនាប់អនាម័យ។ ដោយគិតចាប់ពីកាលបរិច្ឆេទដំបូងនៃដំណើរការផលិតរបស់វានោះ ផលិតផលមានសុពលភាពរហូតដល់ទៅ ៣ឆ្នាំ។

ការណែនាំសំខាន់ៗមាន ៣ចំណុចធំៗ សម្រាប់ការប្រើប្រាស់ដើម្បីធានាបាននូវគុណភាពល្អបំផុត និង សុវត្ថិភាពសម្រាប់កុមារក្នុងពេលប្រើប្រាស់៖

  1. ដាក់ក្មេងលើខោទឹកនោម រួចបត់ខោមកលើត្រឹមរន្ធផ្សិត
  2. បិតស្កុតទាំងសងខាងតាមទំហំក្មេងឲ្យបានត្រឹមត្រូវ
  3. ទាញកៅស៊ូឲ្យរឹបល្អតាមទំហំចង្កេះរបស់ក្មេង

កំណត់ចំណាំក្នុងពេលប្រើប្រាស់៖

  • សូមផ្លាស់ប្ដូរខោទឹកនោមភ្លាមៗ នៅពេលខោទឹកនោមពេញ
  • ក្រោយពេលប្រើប្រាស់រួច សូមវេចខ្ចប់ដាក់ចូលក្នុងធុងសំរាម
  • សូមកុំដាក់ចូលក្នុងចានបង្គន់
  • សូមទុកដាក់ផលិតផលនៅទីកន្លែងស្ងួតនិងមានអនាម័យ

ផលិតផលខោទឹកនោមបកបិត UniDry Super Premium មានច្រើនទំហំក្នុងការជ្រើសរើស៖

S [3-7kg] – M [6-11kg] – L [9-14kg] – XL [12-17kg]

G7-01OK-scaled-1.jpg