ខោទឹកនោមបកបិទ UniDry Baby Newborn

  • Home
  • Product
  • ខោទឹកនោមបកបិទ UniDry Baby Newborn

អំពីផលិតផល

ខោទឹកនោមកុមារ «UniDry» គឺជាប្រភេទខោទឹកនោមកុមារដែលមានគុណភាពខ្ពស់ ហើយត្រូវបានរចនាឡើងជាមួយភាពស្រស់ទន់និងអាចជក់ទឹកបានល្អ ជាពិសេសការប្រើប្រាស់គឺសមស្របសម្រាប់កុមារចាប់ពីកំណើតរហូតដល់មានទម្ងន់ ២៥គីឡូក្រាម។ ខោទឹកនោមត្រូវបានបែងចែកជាប្រភេទផ្សេងៗគ្នា ប៉ុន្តែស្ថិតនៅក្នុងឯកទេសមួយដែលសមស្របបំផុតសម្រាប់ការប្រើប្រាស់ចំពោះកុមារគ្រប់ៗរូបដែលមានភាពរពឹស។

មុខងារសំខាន់របស់ ខោទឹកនោមបកបិត​ UniDry Baby Newborn មានដូចជា៖

  • គម្របមិនត្បាញដោយសុវត្ថិភាព
  • សញ្ញាប្ដូរខោថ្មី៖ មានសញ្ញាប្រាប់ឲ្យផ្លាស់ប្ដូរខោទឹកនោមថ្មី
  • ប្រព័ន្ធជែលប៉ូលីម័រអាចស្រូបយកទឹកបានច្រើនជាន់
  • មុខងារអាចបង្វិលចង្កេះខោបានរហូតដល់ទៅ៩៩ដង
  • ប្រព័ន្ធស្រូបយកជាតិទឹកបានលឿនត្រឹម១២វិនាទី

ផលិតផលត្រូវបានផលិតចេញពីវត្ថុធាតុធាតុដើមមានដូចជា ក្រណាត់មិនត្បាញ ស្កុតបកបិត កៅស៊ូយឺត​ ម្ស៉ៅឈើ ប៉ូលីម៉ែរបឺតទឹក និងក្រដាសអនាម័យ។ ដោយគិតចាប់ពីកាលបរិច្ឆេទដំបូងនៃដំណើរការផលិតរបស់វានោះ ផលិតផលមានសុពលភាពរហូតដល់ទៅ ៣ឆ្នាំ។

ការណែនាំសំខាន់ៗមាន ៣ចំណុចធំៗ សម្រាប់ការប្រើប្រាស់ដើម្បីធានាបាននូវគុណភាពល្អបំផុត និង សុវត្ថិភាពសម្រាប់កុមារក្នុងពេលប្រើប្រាស់៖

  1. ដាក់ក្មេងលើខោទឹកនោម រួចបត់ខោមកលើត្រឹមរន្ធផ្សិត
  2. បិតស្កុតទាំងសងខាងតាមទំហំក្មេងឲ្យបានត្រឹមត្រូវ
  3. ទាញកៅស៊ូឲ្យរឹបល្អតាមទំហំចង្កេះរបស់ក្មេង

កំណត់ចំណាំក្នុងពេលប្រើប្រាស់៖

  • សូមផ្លាស់ប្ដូរខោទឹកនោមភ្លាមៗ នៅពេលខោទឹកនោមពេញ
  • ក្រោយពេលប្រើប្រាស់រួច សូមវេចខ្ចប់ដាក់ចូលក្នុងធុងសំរាម
  • សូមកុំដាក់ចូលក្នុងចានបង្គន់
  • សូមទុកដាក់ផលិតផលនៅទីកន្លែងស្ងួតនិងមានអនាម័យ

ផលិតផលខោទឹកនោមបកបិត UniDry Baby Newborn ក្នុង ១កញ្ចប់ មានទាំងអស់ ៣៦ដុំនៃខោទឹកនោម។

new-born-artwork.jpg