អំពីផលិតផល
ផលិតផលអនាម័យផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន WINSUN មានច្រើនប្រភេទដូចជា ប្រភេទម៉ាសសម្រាប់សុខភាព ប្រភេទក្រដាស់អនាម័យសើម និងផលិតផលផ្សេងៗជាច្រើនទៀត។ ជាមួយនឹងវត្តមាននៃផលិតផលអនាម័យទាំងនេះ ក្រុមហ៊ុន WINSUN ជឿជាក់ថា សមត្ថភាពក្នុងការទទួលបាននូវផាសុកភាព អនាម័យ គឺមាននៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
មុខងារសំខាន់របស់ ម៉ាស់ Medical Face Mask ៤ស្រទាប់ មានដូចជា៖
- ស្រទាប់ខាងក្រៅការពារដំណក់ទឹក
- ស្រទាប់ក្រោយមានទន់ល្មើយសាកសមនឹងស្បែក
- ស្រទាប់កណ្ដាលការពារការជ្រាបទឹក
- ស្រទាប់ការពារបាក់តេរី
ការណែនាំសំខាន់ៗមាន ៤ចំណុចធំៗ សម្រាប់ការប្រើប្រាស់ដើម្បីធានាបាននូវគុណភាពល្អបំផុត និង សុវត្ថិភាពក្នុងពេលប្រើប្រាស់៖
- លាងដៃរបស់អ្នកឲ្យបានត្រឹមត្រូវជាមួយសាប៊ូ ឬអាល់កុល៧០% មុនពេលយកម៉ាស់មកប្រើប្រាស់
- ដាក់ផ្នែកខាងលើនិងខាងក្រោមនៃម៉ាស់ឲ្យបានត្រឹមត្រូវ
- ពិនិត្យផ្នែកខាងក្រៅនិងខាងក្នុងសម្គាល់ដោយថ្នេរ ឬសម្គាល់ដោយពណ៌ដិតជាងផ្នែកខាងក្រៅ
- ពាក់ម៉ាស់បិតលើច្រមុះនិងមាត់របស់អ្នកឲ្យបានជិត ហើយត្រូវប្រាកដថាមិនមានចន្លោះប្រហោងរវាងមុខនិងម៉ាស់
កំណត់ចំណាំក្នុងពេលប្រើប្រាស់៖
- ម៉ាស់អាចប្រើប្រាស់បានតែ ១ដង គត់
- ដោះម៉ាស់ចេញដោយប្រើដៃកាន់ខ្សែ សូមកុំប៉ះផ្ទៃម៉ាស់
- កុំប៉ះផ្ទៃម៉ាស់នៅពេលដែលកំពុងពាក់
- ទុកឲ្យឆ្ងាយពីភ្លើង ឬ កន្លែងដែលងាយឆេះ
- ដាក់ម៉ាស់ក្នុងថង់ដែលបានបិតជិត (បើសិនមាន) ឬ ដាក់ក្នុងធុងសម្រាមដែលមានគម្រប
- កុំបោះចោលម៉ាស់ទៅក្នុងចានបង្គន់
- សូមបញ្ឈប់ការប្រើប្រាស់ បើសិនជាមានប្រតិកម្ម ឬ អាលាក់ហ្សែរលើស្បែកមុខ
ផលិតផលម៉ាស់ Medical Face Mask ៤ស្រទាប់នេះ មានចំនួន៥០ម៉ាស់ ក្នុង១ប្រអប់។