ខោទឹកនោម UNIDRY និងសំឡីអនាម័យ YOYO ផ្ដល់ជំនួយដល់ជនរងគ្រោះខណ្ឌដង្កោរ ក្នុងមនសិការខ្មែរជួយខ្មែរ!

ដោយបានមើលឃើញពីទំហំខូចខាត និងការរងផលប៉ះពាល់នានានៅតែបន្តកើតឡើងដោយសារគ្រោះទឹកជំនន់នោះ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ នេះ លោក ហង្ស សុកេតទី ប្រធានគ្រប់គ្រងតំណាងផ្នែកលក់ ផលិតផលខោទឹកនោម UniDry និង សំឡីអនាម័យស្ត្រី YoYo និងតំណាងអោយក្រុមហ៊ុន វីន ស៊ុន (ខេមបូឌា) ខូអិលធីឌី បានចូលរួមចំណែកចែកស្បៀងទំនុកបម្រុង ទៅកាន់មហាគ្រួសារខ្មែរ ចំនួន ៤៦៨គ្រួសារ ដែលសុទ្ធសឹងតែជាប្រជាជនរស់នៅក្នុងសង្កាត់គងនយ ខណ្ឌដង្កោរ រាជធានីភ្នំពេញ និងកំពុងតែទទួលរងទុក្ខលំបាកដោយសារគ្រោះធម្មជាតិខាងលើនេះ ។

គ្រួសារនីមួយៗ ក្នុងចំណោមគ្រួសារទាំង ៤៦៨ បានទទួលកញ្ចប់ស្បៀងទំនុកបម្រុងសម្រាប់ជាជំនួយដល់ការខូចខាតដែលបណ្ដាលមកពីគ្រោះទឹកជំនន់ ដែលបានកើតឡើងខ្លាំងនៅក្នុងខណ្ឌដង្កោរនេះ ។ លោក ហង្ស សុកេតទី បានឲ្យដឹងថា អំណោយជាស្បៀងនេះ គឺបន្តិចបន្តួចតែប៉ុណ្ណោះ ប៉ុន្តែវាកើតចេញពីទឹកចិត្តរបស់ក្រុមហ៊ុនផ្ទាល់ ហើយទឹកចិត្តដដែលនេះ គឺជាមនសិការក្នុងនាមជាខ្មែរដែលជួយខ្មែរដូចគ្នា ។ លោកបានសង្ឃឹមយ៉ាងមុតមាំថា ខ្មែរគ្រប់ៗរូបត្រូវតែបន្តជួយគ្នាទៅវិញទៅមកបន្ថែមទៀត ដើម្បីឲ្យបានរួចផុតពីគ្រាលំបាកនេះទាំងអស់គ្នា ។

សូមជម្រាបថា បើតាមក្រសួងធនធានទឹកនិងឧតុនិយម ភ្លៀងគឺនៅតែអាចបន្តធ្លាក់រហូតដល់ថ្ងៃទី ២១ ខែតុលានេះ ដូច្នេះសូមលោកអ្នកមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសមើលថែ និងហាមកុំឲ្យកុមារតូចៗរត់លេងតាមដងផ្លូវដែលមានទឹកជន់លិច ។

ក្រុមហ៊ុន វីន ស៊ុន (ខេមបូឌា) ខូអិលធីឌី គឺជារោងចក្រធំទី១ នៅក្នុងប្រទេស ដែលមានសមត្ថភាពផលិត ផលិតផលមានដូចជា ខោទឹកនោមកុមារ UniDry ដែលជាផលិតផលខោទឹកនោមកុមារមានគុណភាពខ្ពស់ ស្ថិតក្នុងតម្លៃសមរម្យ និងសំឡីអនាម័យស្ត្រី YoYo ដែលជាសំឡីអនាម័យមានភាពទន់ល្មើយសមស្របទៅនឹងការប្រើប្រាស់របស់សុភាពនារីគ្រប់ៗរូប ។ ព័ត៌មានចំពោះផលិតផលទាំងនេះ សូមទាក់ទងលេខទូរស័ព្ទ៖ 092 775 997 / 023 977 805៕