អំពីផលិតផល
ខោទឹកនោមកុមារ «UniDry» គឺជាប្រភេទខោទឹកនោមកុមារដែលមានគុណភាពខ្ពស់ ហើយត្រូវបានរចនាឡើងជាមួយភាពស្រស់ទន់និងអាចជក់ទឹកបានល្អ ជាពិសេសការប្រើប្រាស់គឺសមស្របសម្រាប់កុមារចាប់ពីកំណើតរហូតដល់មានទម្ងន់ ២៥គីឡូក្រាម។ ខោទឹកនោមត្រូវបានបែងចែកជាប្រភេទផ្សេងៗគ្នា ប៉ុន្តែស្ថិតនៅក្នុងឯកទេសមួយដែលសមស្របបំផុតសម្រាប់ការប្រើប្រាស់ចំពោះកុមារគ្រប់ៗរូបដែលមានភាពរពឹស។
មុខងារសំខាន់របស់ ខោទឹកនោមបកបិត UniDry Baby Newborn មានដូចជា៖
- គម្របមិនត្បាញដោយសុវត្ថិភាព
- សញ្ញាប្ដូរខោថ្មី៖ មានសញ្ញាប្រាប់ឲ្យផ្លាស់ប្ដូរខោទឹកនោមថ្មី
- ប្រព័ន្ធជែលប៉ូលីម័រអាចស្រូបយកទឹកបានច្រើនជាន់
- មុខងារអាចបង្វិលចង្កេះខោបានរហូតដល់ទៅ៩៩ដង
- ប្រព័ន្ធស្រូបយកជាតិទឹកបានលឿនត្រឹម១២វិនាទី
ផលិតផលត្រូវបានផលិតចេញពីវត្ថុធាតុធាតុដើមមានដូចជា ក្រណាត់មិនត្បាញ ស្កុតបកបិត កៅស៊ូយឺត ម្ស៉ៅឈើ ប៉ូលីម៉ែរបឺតទឹក និងក្រដាសអនាម័យ។ ដោយគិតចាប់ពីកាលបរិច្ឆេទដំបូងនៃដំណើរការផលិតរបស់វានោះ ផលិតផលមានសុពលភាពរហូតដល់ទៅ ៣ឆ្នាំ។
ការណែនាំសំខាន់ៗមាន ៣ចំណុចធំៗ សម្រាប់ការប្រើប្រាស់ដើម្បីធានាបាននូវគុណភាពល្អបំផុត និង សុវត្ថិភាពសម្រាប់កុមារក្នុងពេលប្រើប្រាស់៖
- ដាក់ក្មេងលើខោទឹកនោម រួចបត់ខោមកលើត្រឹមរន្ធផ្សិត
- បិតស្កុតទាំងសងខាងតាមទំហំក្មេងឲ្យបានត្រឹមត្រូវ
- ទាញកៅស៊ូឲ្យរឹបល្អតាមទំហំចង្កេះរបស់ក្មេង
កំណត់ចំណាំក្នុងពេលប្រើប្រាស់៖
- សូមផ្លាស់ប្ដូរខោទឹកនោមភ្លាមៗ នៅពេលខោទឹកនោមពេញ
- ក្រោយពេលប្រើប្រាស់រួច សូមវេចខ្ចប់ដាក់ចូលក្នុងធុងសំរាម
- សូមកុំដាក់ចូលក្នុងចានបង្គន់
- សូមទុកដាក់ផលិតផលនៅទីកន្លែងស្ងួតនិងមានអនាម័យ
ផលិតផលខោទឹកនោមបកបិត UniDry Baby Newborn ក្នុង ១កញ្ចប់ មានទាំងអស់ ៣៦ដុំនៃខោទឹកនោម។






