ខោទឹកនោមស្លៀក UniDry ExtraSoft

  • Home
  • Product
  • ខោទឹកនោមស្លៀក UniDry ExtraSoft

អំពីផលិតផល

ខោទឹកនោមកុមារ «UniDry» គឺជាប្រភេទខោទឹកនោមកុមារដែលមានគុណភាពខ្ពស់ ហើយត្រូវបានរចនាឡើងជាមួយភាពស្រស់ទន់និងអាចជក់ទឹកបានល្អ ជាពិសេសការប្រើប្រាស់គឺសមស្របសម្រាប់កុមារចាប់ពីកំណើតរហូតដល់មានទម្ងន់ ២៥គីឡូក្រាម។ ខោទឹកនោមត្រូវបានបែងចែកជាប្រភេទផ្សេងៗគ្នា ប៉ុន្តែស្ថិតនៅក្នុងឯកទេសមួយដែលសមស្របបំផុតសម្រាប់ការប្រើប្រាស់ចំពោះកុមារគ្រប់ៗរូបដែលមានភាពរពឹស។

មុខងារសំខាន់របស់ ខោទឹកនោមស្លៀក​ UniDry ExtraSoft មានដូចជា៖

  • បច្ចេកវិទ្យា 3D ការពារការលេចធ្លាយ៖ ការរចនាថ្មី អាចផ្ដល់ការការពារទ្វេរដងមិនឲ្យលេចធ្លាយ។
  • សារធាតុស្រូបទឹកបានល្អ៖ ស្រូបយកជាតិទឹកអតិបរមាបានលឿនបំផុត។
  • ការហែកយកចេញ៖ មានភាពងាយស្រួលនៅពេលដែលដកយកចេញ ផ្លាស់ប្ដូរ ខោទឹកនោម និងមិនមានផលប៉ះពាល់ ឬ រលាកដល់ស្បែកទារកឡើយ។
  • មានភាពទន់ យឺត សម្រាប់ចង្កេះខោ៖ អាចបត់បែនបានងាយស្រួលប្រើ សាកសមសម្រាប់ទារកពេលធ្វើចលនា គ្មានការកកិតរលាក ឬ ស្នាមកន្ទួលក្រហមលើស្បែកទារកឡើយ។
  • មានសញ្ញាប្រាប់ប្ដូរខោថ្មី៖ សញ្ញានឹងរលុបនៅពេលដែលខោទឹកនោមដល់ពេលត្រូវផ្លាស់ប្ដូរថ្មី។

ការណែនាំសំខាន់ៗមាន ៣ចំណុចធំៗ សម្រាប់ការប្រើប្រាស់ដើម្បីធានាបាននូវគុណភាពល្អបំផុត និង សុវត្ថិភាពសម្រាប់កុមារក្នុងពេលប្រើប្រាស់៖

  1. សូមស្លៀកខោទឹកនោមដោយបង្ហាញរូបភាពឲ្យនៅខាងមុខ
  2. លៃលកតម្រូវចង្កេះនិងបញ្ឈរឲ្យសមនឹងរាងកាយ ហើយមិនត្រូវបត់វាទេ
  3. ដើម្បីផ្លាស់ប្ដូរខោទឹកនោម៖ សូមហែកស្លាកដែលបិទចំហៀងដើម្បីយកវាចេញ

កំណត់ចំណាំក្នុងពេលប្រើប្រាស់៖

  • សូមផ្លាស់ប្ដូរខោទឹកនោមភ្លាមៗ នៅពេលខោទឹកនោមពេញ
  • ក្រោយពេលប្រើប្រាស់រួច សូមវេចខ្ចប់ដាក់ចូលក្នុងធុងសំរាម
  • សូមកុំដាក់ចូលក្នុងចានបង្គន់
  • សូមទុកដាក់ផលិតផលនៅទីកន្លែងស្ងួតនិងមានអនាម័យ

ផលិតផលខោទឹកនោមស្លៀក UniDry ExtraSoft មានច្រើនទំហំក្នុងការជ្រើសរើស៖

S [3-7kg] – M [6-11kg] – L [9-14kg] – XL [12-17kg]

extrasoft-artwork-04.png