UNIDRY ចាប់​រង្វាន់​លើក​ចុង​ក្រោយរក​ឃើញ​ម្ចាស់​ចិញ្ចៀនមាស ​រហូត​ដល់​ទៅ ៤០ ​នាក់!

ការ​ចាប់​រង្វាន់​លើក​ចុង​ក្រោយ​ក្នុង​កម្មវិធី «UniDry ចែក​មាស​សុទ្ធ​សរុប​រហូត​ដល់​ ១០​ តម្លឹង​» កាលពី​ថ្ងៃអាទិត្យមកនេះ បាន​រក​ឃើញ​អតិថិជន UniDry ដែល​ឈ្នះ​ក្លាយជា​ម្ចាស់​ចិញ្ចៀនមាស​សុទ្ធ​រហូត​ដល់​ទៅ ៤០​ នាក់ គឺ​ខុស​ប្លែក​ពី​ការ​ចាប់​លើក​មុន​ៗ​ដែល​មាន​អ្នក​ឈ្នះ​ត្រឹមតែ ៣០​ នាក់ប៉ុណ្ណោះ ​។ ម្ចាស់​រង្វាន់​ទាំង ៤០ ​រូប នឹង​ទទួល​បាន​ចិញ្ចៀនមាស​សុទ្ធ​ក្នុង​ម្នាក់ ​១ ​ជី ពី​ក្រុមហ៊ុន​ខោ​ទឹកនោម​កុមារ UniDry Cambodia​

សូម​ជម្រាប​ថា កម្ម​វី​ធី «UniDry ចែក​មាស​សុទ្ធ​សរុប​រហូត​ដល់​ ១០ ​តម្លឹង​» នា​ពេល​នេះ​បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​សរុប​ចំនួន​ ១០០ ​នាក់​ហើយពី​ការ​ចាប់​រង្វាន់​ទាំងអស់​ចំនួន ​៣​ លើក ​។ ម្ចាស់​រង្វាន់​សរុប​ទាំង ​១០០ ​នាក់​នេះ​សុទ្ធសឹងតែ​ជា​អតិថិជន UniDry ដែល​បាន​ទិញ​ផលិតផល​ខោ​ទឹកនោម​កុមារ UniDry ទៅ​ប្រើប្រាស់ រួច​ហើយ​ពួក​គាត់​ទទួល​បាន​សន្លឹក​ឆ្នោត​ដើម្បី​បំពេញ និង​បាន​ថត​ផ្ញើ​ចូលរួម​ផ្សងសំណាង​តាម​រយៈ​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ UniDry Cambodia​ ។ អតិថិជន​ដែល​មានសំណាង​ទាំង ​១០០​ នាក់​នេះ​សុទ្ធសឹងតែ​មក​ពី​គ្រប់​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ។

UniDry Cambodia នឹង​រក្សា​ទុក​សុពលភាព​រយៈពេល ​១ ​ខែ​ជូន​ដល់​អ្នក​ឈ្នះ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​ ២៥ ខែមករា​នេះ រហូត​ដល់​ថ្ងៃ​ទី ​២៥ ខែកុម្ភៈ ​។ ក្រុមការងារ​របស់ UniDry Cambodia នឹង​ធ្វើការ​ទាក់ទង​ទៅ និង​ប្រគល់​រង្វាន់​ជូន​ដល់​អ្នក​ឈ្នះ​ទាំង ៤០ ​នាក់ ក្នុង​ពេល​ឆាប់​ៗ​នេះ ឬ​អ្នក​ឈ្នះ​ក៏​អាច​ទាក់ទង​មក​ខាង​ក្រុមការងារ​ផ្ទាល់​តាម​រយៈ​លេខ​ទូរស័ព្ទ​ 011 626 879 ​។

ខោ​ទឹកនោម​កុមារ UniDry គឺជា​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​គួរ​ឲ្យ​ទុកចិត្ត ស្ថិត​នៅ​ក្នុង​តម្លៃ​សមរម្យ ហើយ​អាច​ប្រើប្រាស់​បាន​សម្រាប់​កុមារ​ដែល​ទើបនឹង​កើត​រហូត​ដល់​កុមារ​មាន​ទម្ងន់​ ២៥ ​គីឡូក្រាម ជា​ពិសេស​នោះ គឺ​ស័ក្ដិ​សម​បំផុត​ចំពោះ​ក្មេង​រពឹស​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ​៖ 023 977 805 / 011 626 879 ឬ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ UniDry Cambodia ៕