ការណែនាំ

ការណែនាំ

ជាមួយនិងការប្ដេជ្ញាចិត្តរបស់យើង “រីកចម្រើនជាមួយគ្នា” យើងតែងនៅជាប់ជាមួយលោកអ្នកដើម្បីផ្ដល់ការយកចិត្តទុកដាក់ដល់ គ្រប់ដំណាក់កាលទាំងអស់នៃជីវិតរបស់លោកអ្នក ចាប់ពីទារក រហូតដល់មនុស្សវ័យចំណាស់ ។ ការដាក់បញ្ហា អ្នកប្រើប្រាស់ ឱ្យក្លាយជាបញ្ហាស្នូលនៃគ្រប់អ្វីទាំងអស់ដែលយើងចង់បាន រាល់កិច្ចប្រឹងប្រែងរបស់យើងទាំងអស់ គឺផ្តោតទៅលើការធ្វើឱ្យអតិថិជនមានអារម្មណ៍កក់ក្ដៅបំផុត និង មានការយកចិត្តទុកដាក់ដ៏ល្អ មិនមានការព្រួយបារម្ភ ដើម្បីទទួលបានភាពរីករាយគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត ។ ជារៀងរាល់ថ្ងៃមានមនុស្សរាប់លាននាក់ នៅជុំវិញពិភពលោក កំពុងប្រើប្រាស់ផលិតផលរបស់យើង ដើម្បីការលូតលាស់របស់កូនៗ ដើម្បីអនាម័យផ្ទាល់ខ្លួន និង ដើម្បីថែទាំបងប្អូនដែលមានវ័យចំណាស់របស់ពួកគេ។

ក្នុងនាមជា រោងចក្រផលិតនាំមុខគេមួយនៅអាស៊ីផ្នែកផលិតផលថែទាំអនាម័យផ្ទាល់ខ្លួន រោងចក្រយើងមានឯកទេសផលិតខោទឹកនោមកូនក្មេង ខោទឹកនោមសម្រាប់មនុស្សពេញវ័យ សំឡីអនាម័យសម្រាប់ស្ដ្រី និង កន្សែងសើម។

ក្រៅពីទីតាំងផលិតដ៏ធំនៅប្រទេសកម្ពុជា ជាមួយនិងការអភិវឌ្ឍន៍ក្នុងប្រតិបត្តិការអាជីវកម្ម រោងចក្រទីពីរក៏កំពុងសាងសង់ឡើងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានរំពឹងថានឹងបើកសម្ពោធផ្លូវការនៅឆ្នាំ ២០១៧

បំណងប្រាថ្នារបស់យើង មិនត្រឹមតែជួយដល់អតិថិជនតាមរយៈប្រតិបត្តិការអាជីវកម្មរបស់យើងប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់គុណតម្លៃក្រុមហ៊ុនរបស់យើង តាមរយៈការជំរុញការគ្រប់គ្រងប្រតិបត្តិការឱ្យបានត្រឹមត្រូវសម្រាប់ភាគហ៊ុនិក ដៃគូពាណិជ្ជកម្ម សមាគមន៍ និង សង្គមរបស់យើង។

បុគ្គលិក 120 នាក់កំពុងធ្វើការនៅក្រុមហ៊ុន Winsun Cambodia (ផ្នែកលក់ និង ផ្នែកផលិតសំខាន់ៗ)

ជាង 15 ឆ្នាំក្នុងអាជីវកម្ម

នាំចេញទៅកាន់ជាង 20 ប្រទេសនៅទូទាំងពិភពលោក

ផលិតផល 8 ប្រភេទ    ខុសៗគ្នា ស្មើនិង 70% នៃ OBM និង 30% នៃ OEM